ខេត្តកំពង់ធំ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំងប្រទេស​កម្ពុជា លើ​ផ្នែក​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​

ខេត្តកំពង់ធំ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំង ២៥ រាជធានី ខេត្ត លើ​ផ្នែក​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។  លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ចូលរួម អបអរសាទរ និង​កោតសរសើរ ហើយ​សូមអោយ​ខិតខំ​បន្តទៀត ។​

កំពង់ធំៈ ខេត្តកំពង់ធំ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំង ២៥ រាជធានី ខេត្ត លើ​ផ្នែក​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។  លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ចូលរួម អបអរសាទរ និង​កោតសរសើរ ហើយ​សូមអោយ​ខិតខំ​បន្តទៀត ។​

​ឯកឧត្តម​អភិបាល​ខេត្តកំពង់ធំ បាន​ថ្លែង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលាក្រុង​ស្ទឹងសែន ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច និង​ចូលកាន់ តំណែង លោក ខ្ចៅ ប៊ុន​ហ៊ីម ជាអភិបាលរង ក្រុង​ស្ទឹងសែន ជំនួស លោក ទង់ គឹម​តុល ដែល​បាន​ត្រូវ​ផ្ទេរ ទៅជា​អភិបាល ស្រុក​ប្រាសាទ​សំបូរ ​។​

​ឯកឧត្តម​អភិបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ខេត្តកំពង់ធំ មាន​ផ្ទៃដី​កសិកម្ម ច្រើន ហើយ​យើង​ឃើញថា មន្ត្រី​ជំនាញ​កសិកម្ម បន្ត​អនុវត្ត​ការងារ ផ្សព្វផ្សាយ​ដល់ ប្រជាកសិករ​យើង ឲ្យ​ដល់ទី​កន្លែង ។​

​ឯកឧត្តម​បាន​បន្តថាៈ ចំណែក​ការងារ​សន្តិសុខ ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ ទាំងអស់នេះ ដូច​ការខិតខំ​របស់​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង រក្សា​នូវ​សុខសន្តិភាព ស្ថេរភាព ជូន​ប្រជាពលរដ្ឋ ។ ប្រាក់បៀវត្ស ដែល​ទទួលបាន ពី​រាជរដ្ឋាភិបាល គឺជា​ផ្នែក​មួយ នៃ​ការប្រមូល​ពន្ធ ពី​ប្រជាពលរដ្ឋ ដូច្នេះហើយ​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់រូប ឲ្យ​តម្លៃ​ប្រាក់បៀវត្ស ទាំងអស់នោះ មក​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការនឿយហត់​ឡើយ​។​

​ឯកឧត្តម ​ងួន រតនៈ បាន​បន្តថាៈ ឆ្នាំ​ថ្មី​ជិត​មកដល់​ហើយ អ្វីដែល​នៅ​សេសសល់ នៅ​ឆ្នាំ​ចាស់ សូម​មន្ត្រីរាជការ ថ្នាក់ក្រោម​ទាំងអស់ ព​ន្លឿ​ន​ការងារ ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ឆ្នាំ​ថ្មី ទទួល​ផែនការ​ថ្មី​បន្ថែមទៀត ក្នុងការ​ចូលរួមចំណែក ជាមួយនឹង​រាជ​រដ្ឋា​ភិ បាល ដើម្បី​អភិវឌ្ឍន៍​ក្នុង​ខេត្តកំពង់ធំ​យើង អោយមាន​ការរីកចំរើន ។

​ឯកឧត្តម​អភិបាល​ខេត្តកំពង់ធំ បាន​បន្តទៀតថាៈ បញ្ហា​ទំនាស់​ផ្សេងៗ សូម​ពន្លឺ​នៃ ការដោះស្រាយ ឲ្យ​បាន​ឆាប់រហ័ស អញ្ជើញ​ភាគី​ទាំងសងខាង មុខ​ដោះស្រាយ​គ្នា ក្រៅ​ប្រព័ន្ធតុលាការ ឬ ក្នុង​ប្រព័ន្ធតុលាការ ក៏ដោយ កុំ​ទុក​ឲ្យ​កាន់តែ​យូរ​អោយសោះ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមទៀតថាៈ ចំណែក​រឿង​ដី នៅ​តំបន់ ២ គឺ​គ្មាន​សិទ្ធិ លក់ដូរ បែងចែក ប្រគល់​សិទ្ធិ​កាន់កាប់​បានឡើយ គឺមាន​សិទ្ធិ​ត្រឹមតែ​អាស្រ័យ​ផល តែប៉ុណ្ណោះ​។ អាស្រ័យ​ផល​ត្រង់ចំណុច​ណា គឺ​នៅ​ត្រង់នោះ ហាម​មាន​ការកាប់​ទន្ទ្រាន ព្រៃ​លិច​ទឹក បន្ថែមទៀត​ជា​ធរមាន មិន​ដូច្នេះ រដ្ឋបាលខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ម្យ៉ាងទៀត ចំពោះ​ប្រជាពលរដ្ឋ ប្រជាកសិករ ដែល​បាន​សាបព្រោះ​ពូជស្រូវ កន្លងមកនេះ បានធ្វើ​សកម្មភាព សាបព្រោះ​ពូជស្រូវ មុន​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​កំពង់ធំ អនុញ្ញាតឱ្យ​ប្រមូល​ផល បាន​ធម្មតា នៅពេលដែល​ដល់ រដូវ​ច្រូតកាត់ ។ បញ្ចប់​ការ​ច្រូតកាត់ រួចរាល់​ហើយ គឺ​មិន​អនុញ្ញាត​ឲ្យ​បន្តសកម្មភាព​ទៀតឡើយ​។ រដ្ឋបាលខេត្ត​កំពង់ធំ នឹង​ចាប់ផ្ដើម ដាំ​កូនឈើ​ចម្រុះ បន្ថែមទៀត​។​

​ឯកឧត្តម ងួន រតនៈ បាន​សង្កត់ធ្ងន់ថាៈ លើសពីនេះ​ទៀត ត្រូវការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ អោយបាន​ល្អប្រសើរ លុបបំបាត់​ចោរលួច ចោរឆក់ ចោរប្លន់ ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទប់ស្កាត់​ការបង្ក្រាប​បទល្មើស​នានា​ជាដើម​។
​លោក​បាន​ព្រមាន​ថា មន្ត្រី​មាន​សមត្ថកិច្ច​ណា ដែលមាន​ការពាក់ព័ន្ធ​នឹង​អំពើ​ខុស ច្បាប់ សូម​ដកខ្លួន​ចេញ​ជាបន្ទាន់ យើង​ត្រូវ​រួមគ្នា​ការពារ ប្រយោជន៍​ស្របច្បាប់ របស់​រាស្ត្រ មិនមែន​ការពារ​អំពើ​ខុសច្បាប់ របស់​រាស្ត្រ​នោះទេ​៕

——————————-

សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney

Leave a Reply