(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានទឹកព្រះទ័យជ្រះថ្លាល្អប្រពៃបានចូលរួម ឧបត្ថម្ភនូវភួយ ចំនួន៥០០ ភួយ ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជចាស់ជរា ដែលកំពុងមានខ្វះខាត នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។
————————
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney