(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ជាទិសដៅទៅមុខថ្វីត្បិតតែសកលលោកទាំងមូលបាននឹងកំពុងព្រួយបារម្ភអំពីមេរោគ covid 19 បំប្លែងថ្មី ឈ្មោះអូរមីក្រុងក៏ដោយ,កម្ពុជានឹងបន្តដំណើរការនៃសកម្មភាព សង្គម សេដ្ឋកិច្ច ជាធម្មតាដោយមិនភ័យខ្លាចប៉ុន្តែប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលីជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំនួន ២,៣៥០,៥៣០ ដូស នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះប្រជាជននិងរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ជូនប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជានៅវ៉ាក់សាំង Pfizer ចំនួន២,៣៥០ ៥៣០ ដូសដែលក្នុងនោះ៧៨,៣០០ដូសបានមកដល់នៅថ្ងៃនេះហើយ១,៥៦៧,៥៣០ដូសទៀតនឹងមកដល់ថ្ងៃទី២៨ ធ្នូឆ្នាំ២០២១ ។ សម្តេចតេជោបានចាត់ទុកថាអំណោយដ៏ថ្លៃ ថ្លានេះគឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជននិងរដ្ឋាភិបាលអូស្ត្រាលីចំពោះប្រជាជននៅរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាមនុស្សជាតិទាំងមូលនៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ ១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រកនិងបន្សាំងខ្លួននិងរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃកូវីដ១៩ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាចាប់តាំងពីមានការផ្ទុះនិងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាយល់និងកំណត់យ៉ាងច្បាស់ថាមាន តែវ៉ាក់សាំងទេដែលជា អាវុធយុទ្ធសាស្ត្រគន្លឹះសម្រាប់គ្រប់គ្រងនិងយកឈ្នះលើជំងឺដ៏កាចសាហាវនេះ ។ រាជរដ្ឋាភិបាលបានគៀងគរក៏កម្លាំងសរុបរបស់ជាតិដើម្បីស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង ពីគ្រប់មជ្ឈដ្ឋាននិងបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនចំពោះប្រជាជនអាយុចាប់ពី ៥ ឆ្នាំឡើងនឹងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាលទ្ធផលគិតត្រឹមថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២១ នេះប្រជាជនកម្ពុជាប្រមាណជាង៩០ ភាគរយនៃប្រជាជនសរុបប្រមាណ១៦លាន នាក់ទទួលបានការចាក់វ៉ាក់សាំង។
សម្តេចតេជោបន្តថាជាមួយសមិទ្ធផលជាទីគាប់ប្រសើរនេះកម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងបានបើកប្រទេសនិងសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញពេញលេញចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២១កន្លងមកប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ ។ជាទិសដៅទៅ មុខថ្វីត្បិតតែសកលលោកទាំងមូលបាននឹងកំពុងព្រួយបារម្ភអំពីមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះអូរមីក្រុងក៏ដោយកម្ពុជានឹងបន្តដំណើរការនៃសកម្ម ភាពសង្គមសេដ្ឋកិច្ចជាធម្មតាដោយមិនភ័យខ្លាចប៉ុន្តែប្រកបដោយស្មា រតីប្រុងប្រយ័ត្នខ្ពស់ ។ រាជរដ្ឋាភិបាលនិងជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូ វីដ១៩ ដូសជំរុញដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរនាំងការពារសុខភាពសាធា រណៈដ៏រឹងមាំជាមួយគ្នានេះដើម្បីត្រៀមខ្លួនចាកចេញពី វិបត្តិ នៃជំងឺកូវីដ១៩ប្រកបដោយភាពរឹងមាំនិងភាពធន់រាជរដ្ឋាភិបាលនិងជំរុញការអនុវត្តយុទ្ធសាស្ត្រស្ដីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ និងក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩តាមកន្លងប្រក្រតី ភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលត្រូវប្រកាសដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះសំដៅជំរុញឱ្យប្រទេសកម្ពុជាឈានទៅរកមាគ៌ានៃកំណើន ប្រកបដោយ ចីរភាពនិង បរិយាបន្ន ។
លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជាដោយធ្វើការផ្តល់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTechចំនួន ២,៣៥លានដូស ។ ការបរិច្ចាកវ៉ាក់សាំងនេះជាលើកទីមួយហើយដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ ក្នុងចំនួនច្រើនបែបនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក Andreas Zurbrugg បានបន្ថែមថា៖ អូស្ត្រាលីយល់ថាយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យគឺទាមទារឱ្យមានការធ្វើផែនការ ការគ្រប់គ្រង សម្ភារៈបរិក្ខា ការ ចែកចាយនិងការបណ្តុះបណ្តាលដើម្បីធានាថាគ្រប់គ្នាត្រូវបានការពាររួមទាំងអ្នកដែលងាយរងគ្រោះនិងប្រជាជនដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ។នេះជាមូលហេតុដែល យើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាម រយៈជំនួយឥតសំណងដែលមានថវិកាចំនួន ២៨ លានដុល្លារអាមេរិក។ បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុង ជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលព្រមទាំងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូននិងសម្ភារៈបរិក្ខារផង ដែរ។ បន្ថែមពីនេះអូស្ត្រាលីកំពុងធ្វើការជាដៃគូជាមួយអង្គការយូនីសេហ្វនិងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ ។
លោក Andreas Zurbrugg បានបន្តថា៖អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជាធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ ។យើងនៅតែប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា ដើម្បីធានាសុវត្ថិភាពនិងវិបុលភាពរបស់ប្រជាជនយើងប្រទេសយើងនិងក្នុងតំបន់ទាំងមូល ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney