អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បេក្ខជនទាំងអស់ កុំមានការភិតភ័យហើយត្រូវតាំងចិត្តបញ្ចេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីទទួលបានជោគជ័យ។ បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជាបទក្នុង ឲ្យបានល្អប្រសើរ ជៀសវាងប្រព្រឹត្តខុសឆ្គង។ តាមរបាយការណ៍ បង្ហាញថាឆ្នាំ២០២១នេះ បេក្ខជនប្រឡងមានចំនួន ៩៧១ ស្រី ៥០៨នាក់ បានពិនិត្យសុខភាពកាលពីព្រឹកមិញរួចរាល់ហើយ ដោយគឺសុខភាពធម្មតាមិនមានបញ្ហាអ្វីកើតឡើងនោះទេ ប្អូនៗអាចចូលប្រឡងនាព្រឹកថ្ងៃស្អែក និងត្រូវគោរពតាមគោលការណ៍ណែនាំនានា។ ខ្ញុំសូមជូនពរ ដល់ប្អូនៗទាំងអស់ ដែលជាបេក្ខជន ឲ្យប្រឡងជាប់គ្រប់ៗគ្នា និងទទួលបានលទ្ធផលល្អប្រសើរ៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply