ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី

មហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៅក្នុងទីអារាមវត្តស្វាយពពែ រាជធានីភ្នំពេញ ដើម្បីចង់ស្វែងយល់ឲ្យកាន់តែច្បាស់ពីវិស័យ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីចូលក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៅក្នុងទីអារាមវត្តស្វាយពពែ រាជធានីភ្នំពេញ ដើម្បីចង់ស្វែងយល់ឲ្យកាន់តែច្បាស់ពីវិស័យ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី មានព្រះបន្ទូល ស្វាគមន៏ ឯកឧត្តម ប្រធានរដ្ឋ និងបានបញ្ជាក់ថា គ្រប់សាសនានៅកម្ពុជាមានសិទ្ធសេរីភាពនៅក្នុងការប្រតិបត្តិរៀងៗខ្លួន ក្នុងនោះ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំអភិវឌ្ឍន៏ឥតឈប់ឈរ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសាងសង់ទីអារាមជាច្រើន បង្កឲ្យមានភាពងាយស្រួលដល់ប្រជាជនខ្មែរគោរពប្រតិបត្តិនៅជំនឿ សាសនា របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។

សម្តេច បានមានព្រះបន្ទូលបញ្ជាក់បន្តថា ប្រជាជនកម្ពុជាចាំមិនភ្លេចនៅគុណរបស់ ប្រទេសនិងប្រជាជនវៀតណាម នៅក្នុងភាពអង់អាចក្លាហានជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ឯកឧត្តម ង្វៀន សួនហ្វ៊ុក បានមានប្រសាសន៏ថា វៀតណាមគោរព សេរីភាពខាងជំនឿសាសនារបស់ប្រជាជនយ៉ាងខ្លាំង ព្រមទាំងចាត់ទុកថា ជំនឿសាសនា គឺជាតម្រូវការខាងស្មារតីរបស់ប្រជាជន។ ឯកឧត្តម បានមានប្រសាសន៍បន្តថា វៀតណាមនិងកម្ពុជា គឺជាអ្នកជិតខាងល្អ បងប្អូនល្អ លើគ្រប់វិស័យ ពិសេសឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភទាំង វ៉ាក់សាំង និងសំភារៈបរិក្ខារពេទ្យ ដល់ប្រទេសនិងប្រជាជនវៀតណាមនៅក្នុងគ្រាលំបាក នៃការឆ្លងរាតត្បាតជំងឺកូវីត១៩ ។

ក្នុងដំណើរនិវត្តន៏ ទៅកាន់មាតុប្រទេសវិញ ឯកឧត្តមប្រធានរដ្ឋ សូមក្រាបថ្វាយ និងថ្វាយព្រះពរ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សូមមានព្រះកាយពលមាំមួរ ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំនែកជាមួយរដ្ឋាភិបាលកម្ពុជាតដឹកនាំវិស័យព្រះពុទ្ធ ឲ្យកាន់តែរីកចម្រើន គង់វង្សជារៀងដរាបតរៀងទៅ ។

ក្នុងឱកាសនេះ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី បានយាងប្រោសព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល ជូនឯកឧត្តម ង្វៀន សួនហ្វ៊ុក ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំនើរ នៅក្នុងឱកាសដែលឯកឧត្តម ប្រធានរដ្ឋ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំនងមិត្តភាពរវាងកម្ពុជា និង វៀតណាម ដែលមានស្រាប់ជាយូរមកហើយ ឲ្យកាន់តែស៊ីជំរៅ និង រីកចំរើនទៅមុខបន្ថែមទៀត ពិសេសសូមឲ្យ ឯកឧត្តម ប្រធានរដ្ឋ មានសុខភាពល្អនិងជួបតែព្រះពុទ្ធពរទាំង៤ប្រការ ដើម្បីបន្តដឹកនាំប្រទេសនិងប្រជាជនវៀតណាម ឲ្យរីកចំរើនទៅមុខជាដរាបតរៀងទៅ។

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply