រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​ឲ្យ​សាងសង់​ស្ពាន​មួយទៀត ឆ្លងកាត់​ទន្លេបាសាក់​នៅ​ត្រង់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​២០២០-២០២១ នៃ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក​ជញ្ជូន កាលពីរ​ថ្ងៃ​ទី​២១ ធ្នូ នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង អំពី​គម្រោង​សាងសង់​ស្ពាន​មួយ​កន្លែង​ទៀត​ឆ្លងកាត់​ទន្លេបាសាក់​នៅ​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​សព្វថ្ងៃ។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​ឲ្យ​សាងសង់​ស្ពាន​មួយទៀត ឆ្លងកាត់​ទន្លេបាសាក់​នៅ​ត្រង់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​២០២០-២០២១ នៃ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក​ជញ្ជូន កាលពីរ​ថ្ងៃ​ទី​២១ ធ្នូ នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង អំពី​គម្រោង​សាងសង់​ស្ពាន​មួយ​កន្លែង​ទៀត​ឆ្លងកាត់​ទន្លេបាសាក់​នៅ​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​សព្វថ្ងៃ។

ក្នុង​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ គម្រោង​នេះ​បាន​ទទួល​ការ​ឯកភាព​ពី​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​រួច​ហើយ ។ ក្នុង​ជំនួប​នោះ​ដែរ​បញ្ជាក់​ថា ឯកឧត្តម​ចង់​ឃើញ​និស្សិត​ជំនាន់​ក្រោយ​របស់​យើង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​មាតុភូមិ ជា​ពិសេស​កសាង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ជា​វិស័យ​មួយ​ដ៏​មាន​សារសំខាន់​ឱ្យ​មានការ​រីក​ចម្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​សុទិដ្ឋិនិយម​ថា ៖ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក​ជញ្ជូន​ជា​ថ្នាល​បណ្តុះបណ្តាល​តែ​មួយ​គត់ នៅ​កម្ពុជា​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ចំណេះធ្វើ​ដល់​និស្សិត​ឱ្យ​ក្លាយជា​វិស្វករ​អាច​កសាង​ផ្លូវ​ស្ពាន​ប្រកបដោយ​គុណភាព ជូន​ប្រទេស​ជាតិ​មាតុភូមិ​យើង ដូនតា​យើង​បាន​សាងសង់​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេង​ទៀត​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ មិន​ទាន់​ខូច​នៅឡើយ ដូច្នេះ​យើង​មនុស្ស​ជំនាន់​ក្រោយ គួរតែ​អាច​កសាង​ស្ពាន​ឆ្លងទន្លេ​មេគង្គ​បាន​ដោយ​ខ្លួនឯង ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ផង​ដែរ​ដល់​និស្សិត​ជំនាន់​ទី​១ ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​ពូកែ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​សិក្សា ដើម្បី​មាន​សមត្ថភាព បច្ចេកទេស ចំណេះដឹង និង​ជំនាញ​អាច​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​យកចំណេះ​វិជ្ជា​ទៅ​ជួយ​កសាង​ប្រទេស​ជាតិ​មាតុភូមិ​ឱ្យ​បាន​រុងរឿង​ថែម​ទៀត ដើម្បី​មោទនភាព​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក៏​ដូច​ជា ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​យើង​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ប្តេជ្ញា​ត្រៀម​នាំ​យក​និស្សិត​របស់​យើង​ទៅ​កាន់​ការដ្ឋាន​សាងសង់​នានា​ដូច​ជា ៖ ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន កំពង់​ផែ គម្រោង​សាងសង់ ផ្លូវ​មួយ​ចំនួន​ទៀត​រួម​មាន​គម្រោង សាងសង់​ស្ពាន​នៅ​ក្រចេះ គម្រោង​ពង្រីក​ផ្លូវ​ពី​ស្គន់​ទៅ​កំពង់ចាម​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង គម្រោង​ពង្រឹង គុណភាព​ផ្លូវជាតិ​លេខ​៣១ ៣៣ និង​៤១ រួម​ទាំង​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី​ផង​ដែរ​ទោះបី​គម្រោង​នេះ មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ការ​ក៏​ដោយ ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ជាក់ស្តែង​លើ​ការងារ​សាធារណការ​៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply