(មណ្ឌលគីរី)៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារស្ដារ និងសាងសង់ទំនប់លើ និងទំនប់ក្រោម ដែលបច្ចុប្បន្ននេះ ក្រុមការងារដឹកនាំដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានសាងសង់ សម្រេចបាន ៣០% សម្រាប់ជាប្រភពទឹកដ៏សំខាន់មួយ សម្រាប់ផលិតទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ និងជាកន្លែងលំហែកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney