អភិបាលខេត្តមណ្ឌលគីរី អនុញ្ញាតឱ្យប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី ចូលជួបសំដែងការគួរសម…

នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី និងលោក ណាល់ វិចិត្រ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ " ក.ប.ប. "ខេត្តមណ្ឌលគិរី ព្រមទាំងសហការី ចូលជួបសំដែងការគួរសម។

(មណ្ឌលគីរី)៖ នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី និងលោក ណាល់ វិចិត្រ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ” ក.ប.ប. “ខេត្តមណ្ឌលគិរី ព្រមទាំងសហការី ចូលជួបសំដែងការគួរសម។

ក្នុងការចូលជួបសំដែងការគួរសម លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក ណាល់ វិចិត្រ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ” ក.ប.ប. ” បានគោរពជូនពរ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាឱកាសទិវាចូលឆ្នាំសកលខាងមុខនេះ សូមមានសុខភាពល្អ បរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី ឱ្យកាន់តែមានការរីកចម្រើនឈានឡើងបន្ថែមទៀត និងសមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply