ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ តាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ ភាគី ទាំង ពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណី និងភាពជាអ្នក ជិតខាងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

