រយៈពេល​១​០​ខែ​ឆ្នាំនេះ​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​ ​កើត​ដល់​ជិត​១​១​លាន​ដុល្លារ​

​យោង​សេចក្ដី​ព័ត៌មាន​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន​ ​បាន​ដល់​ទឹកប្រាក់​ ​១​០​ ​៩​៨​០​លាន​ដុល្លារ​។​

​យោង​សេចក្ដី​ព័ត៌មាន​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន​ ​បាន​ដល់​ទឹកប្រាក់​ ​១​០​ ​៩​៨​០​លាន​ដុល្លារ​។​

​ការ​ឈាន​ទៅដល់​ក​ម្រិ​ត​ទឹកប្រាក់​ជាង​១​ម៉ឺន​លាន​ដុល្លារ​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​ ​បាន​សម្រេច​មុន​ផែនការ​ ​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​២​ ​បាន​ប្តេជ្ញា​ជំរុញ​រួមគ្នា​ឱ្យ​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​។​

​សេចក្ដី​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ ​«​យោង​តាម​ទិន្នន័យ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ថា​ ​រយៈពេល​១​០​ ​ខែ​នា​ឆ្នាំនេះ​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​កម្ពុជា​មាន​ចំនួន​ឈាន​ដល់​ ​១​០​ ​៩​៨​០​លាន​ដុល្លារ​អាមេរិក​ ​មាន​កំណើន​៤​៥​.​៩​%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​២​០​។​ ​តួលេខ​នេះ​លើស​ពី​ចំនួន​ ​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ​ ​កាលពីមុន​បាន​ប្តេជ្ញា​ថា​ ​នឹង​ឈាន​ដល់ក​ម្រិ​ត​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ ​នៅ​ឆ្នាំ​២​០​២​៣​»​។​

​សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​១​៧​ធ្នូ​ ​រដ្ឋ​ភិ​បាល​ប្រទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​វិធី​សា​ស្រ្ត​គ្រប់គ្រង​ទីតាំង​ផលិត​ទំនិញ​នាំចូលនាំចេញ​ក្រោម​លក្ខខណ្ឌកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​រដ្ឋាភិបាល​ចិន​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​វិធី​សា​ស្រ្ត​នេះ​នឹង​ចូលជាធរមាន​នា​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ខាងមុខនេះ​។​

​សូម​ជម្រាប​ថា​ ​ពេញ​មួយ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​សម្រេច​បាន​សរុប​ចំនួន​ ​៨​ ​១​១​៨​.​០​៧​លាន​ដុល្លារ​អាមេរិក​ ​ធ្លាក់ចុះ​៥​.​២​ភាគរយ​ ​បើ​បៀ​ប​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​មាន​ចំនួន​ ​៨​ ​៥​៦​៣​.​៣​១​លាន​ដុល្លារ​៕​

Leave a Reply