មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសាទរចំពោះទំនាក់ទំនងជាគំរូរវាងរុស្ស៊ី និងចិន នៅពេលលោកពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីចិនលោក ស៊ី ជីនពីង និងបានបញ្ជាក់ថា លោកនឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។
លោក ពូទីន បានប្រាប់លោក ស៊ី ថា គំរូថ្មីនៃកិច្ចសហប្រតិបត្តិការត្រូវបានបង្កើតឡើងរវាងប្រទេសយើង ដែលរាប់បញ្ចូលទាំងការប្តេជ្ញាចិត្ត ដើម្បីប្រែក្លាយជាព្រំដែនរួមរបស់ពួកយើងអោយចូលទៅក្នុងខ្សែក្រវ៉ាត់នៃសន្តិភាពជានិរន្តរ៍ និងភាពជាអ្នកជិតខាងល្អ។ លោក ពូទីន បន្ថែមថា ខ្ញុំគិតថា ទំនាក់ទំនងទាំងនេះជាគំរូពិតប្រាកដមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តររដ្ឋក្នុងសតវត្សរ៍ទី២១។ លោក ពូទីន បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍អំពីកិច្ចសន្ទនា បន្ទាប់ពីលោកបានបញ្ជាក់ពីការចូលរួមកីឡាអូឡាំពិកថា នៅខែកុម្ភៈ ទីបំផុត យើងនឹងអាចជួបគ្នាផ្ទាល់នៅទីក្រុងប៉េកាំង… លោកបានហៅលោក ស៊ី ថា សម្លាញ់។ ពេលនេះលោក ស៊ី បានអញ្ជើញលោក ពូទីន រួចហើយ។
គួរបញ្ជាក់ថា ការសន្ទនាគ្នាតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំទាំងពីរខាងលើនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងប្រាំពីរ ឬ G7 បានពិភាក្សាគ្នាអំពីការវាយលុករបស់រដ្ឋាភិបាលទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន និងការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុង និងស៊ីនជាំង៕