ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់រួចមក។
ឯកឧត្តម ក៏បានអញ្ជើញបន្តចុះពិនិត្យការរៀបចំតបណ្ដាញភ្លើងបំភ្លឺ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស ប្រភេទ LED សូឡា និងភ្លើងពណ៌ចម្រុះ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើង ក្រោយពីស្ថានភាពកូវីដបានធូរស្បើយ៕