សៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណ:អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប មានសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាជាង ៣លាន ៨សែនដុល្លារបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណៈរបស់រដ្ឋ នៅលើគម្រោងផ្លូវទាំង ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។
សម្ដេចពិជ័យសេនា បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយនៅខេត្ដសៀមរាប ក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
សម្ដេចពិជ័យមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ចូលក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាប្រឈមមួយទៀតនោះ គឺចំណតរថយន្ត ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ថវិកាចំនួន ៣លាន ៨សែនដុល្លាបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ របស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ ។
សម្ដេចលើកឡើងថា ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ មានចំនួនប្រមាណជាង ១ម៉ឺន ២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន ៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង ២ពាន់ម៉ែត្រ ។ សម្ដេចពិជ័យលើកឡើងបន្ដថា វឌ្ឍភាពហេដ្ឋាចរនាសម័ន្ធផ្លូវ៣៨ខ្សែសាងសង់សម្រេចបានលទ្ធផល៩០ភាគរយហើយ និងគ្រោងបញ្ចាប់សាងសង់នៅចុងខែធ្ន ឆ្នាំ២០២១ខាងមុខនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ៕