គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក ដើម្បីពិនិត្យបេក្ខភាពអនុប្រធានទី១ រដ្ឋសភា

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងនឹងធ្វើការកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីពិនិត្យ និងពិភាក្សាលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ស្នើមករដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានបញ្ជូនបេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា មករដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីទទួលសំណើនេះរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ចំពោះបេក្ខភាពជាអ្នកណានោះ គឺឯកឧត្តមមិនទាន់អាចប្រាប់បានទេ។

ភ្នំពេញៈគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងនឹងធ្វើការកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីពិនិត្យ និងពិភាក្សាលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ស្នើមករដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានបញ្ជូនបេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា មករដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីទទួលសំណើនេះរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ចំពោះបេក្ខភាពជាអ្នកណានោះ គឺឯកឧត្តមមិនទាន់អាចប្រាប់បានទេ។

អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍បញ្ជាក់ថា “យើងគ្រោងរៀបចំធ្វើនៅចុងខែនេះ តាមនីតិវិធីគឺអនុប្រធានសភាត្រូវតែបោះឆ្នោតសម្តែងមតិពីសមាជិករដ្ឋសភាទាំងមូល ដោយការបោះឆ្នោតជាសម្ងាត់។ ចំពោះបេកក្ខភាពអនុប្រធានទី១ រដ្ឋសភា គឺគណបក្សស្នើបេក្ខភាពមករដ្ឋសភា (បេក្ខជន) ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នឹងរៀបចំជារបៀបវារៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តអនុប្រធានទី១ រដ្ឋសភា តាមសំណើរបស់គណបក្ស ហើយគណបក្សបានបញ្ជូនបេក្ខភាពមករដ្ឋសភារួចហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១”។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍បន្តទៀតថា ក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ស្នើមករដ្ឋសភា គឺមានបេក្ខជនតែម្នាក់ទេ។ ឯកឧត្តមមិនអាចប្រាប់ឈ្មោះបេក្ខភាពជាអនុប្រធានទី១ រដ្ឋសភា បានទេ រង់ចាំការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា។

សូមជម្រាបថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់គាត់។ ឯកឧត្តម ងួន ញ៉ិល ទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ៕

Leave a Reply