សម្តេចតេជោ៖ អ្នកវិភាគកុំព្រហើន តែខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ, អ្នកឯងចោទរដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ឆ្លើយតប និងព្រមានអ្នកវិភាគរិះគន់ រឿងកែរដ្ឋធម្មនុញ្ញ ថា អ្នកវិភាគកុំព្រហើន តែខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ, អ្នកឯងចោទរដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន។ សម្តេចថា ហ៊ានវ៉ៃអ្នកនយោបាយទាំងម៉ោង ១២យប់ ចុះហេតុអ្វីសម្តេច មិនហ៊ានវ៉ៃ ជាមួយអ្នកវិភាគខុស។

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ឆ្លើយតប និងព្រមានអ្នកវិភាគរិះគន់ រឿងកែរដ្ឋធម្មនុញ្ញ ថា អ្នកវិភាគកុំព្រហើន តែខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ, អ្នកឯងចោទរដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន។ សម្តេចថា ហ៊ានវ៉ៃអ្នកនយោបាយទាំងម៉ោង ១២យប់ ចុះហេតុអ្វីសម្តេច មិនហ៊ានវ៉ៃ ជាមួយអ្នកវិភាគខុស។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះ សម្តេចកំពុងធ្វើតាមរដ្ឋធម្មនុញ្ញ អ្នកវិភាគកុំព្រហើន តែខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ។ អ្នកឯងចោទរដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើអ្នកជាខ្មែរ មិនមែនជាសត្វ អ្នកត្រូវតែដឹងច្បាស់ រឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំពោះអ្នកវិភាគថា កែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ បូក១ ថាខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមែនជាការព្រមានទេ តែជាការអនុវត្តច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា អ្នកដែលចង់ឱ្យធ្វើតាមកិច្ចព្រមព្រៀង ២៣ តុលា មានន័យថា អ្នកឯងចង់ឱ្យបរទេសមកគ្រប់គ្រងខ្មែរ ឬត្រួតត្រាខ្មែរឡើងវិញ ព្រោះពេលអ៊ុនតាក់មក គឺអ៊ុតតាក់ជាអ្នកសម្រេចពេលនោះ មានតែសម្តេចព្រះសីហនុ លោកបានធ្វើការងារនេះ រហូតដល់ខ្មែរអាចធ្វើជាម្ចាស់ការខ្លួនឯងបាន ខ្ញុំកំពុងធ្វើតាមរដ្ឋធម្មនុញ្ញ ខ្ញុំមិនយល់ពីអ្នកវិភាគ តែកុំព្រហើន និយាយអ្វីនិយាយចុះ តែខុសច្បាស់ធ្ងន់ពេក គឺដាក់ហើយ អ្នកឯងមានផ្លូវច្បាប់មកពីណាដែលថា កែរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អញ្ចឹងបើអ្នកឯងចោទសភាខុសគេមានសិទ្ធចាប់អ្នកឯងបាន។ ហ៊ុន សែន ហ៊ានវៃអ្នកនយោបាយ ម៉ោង១២យប់ ហើយហេតុអ្វីមិនហ៊ានវៃជាមួយអ្នកវិភាគ ហេតុអ្វីបានជាចោទសភាពកែរដ្ឋធម្មនុញ្ញ? ៕

Leave a Reply