ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មកដល់ពេលនេះ យើងមានកន្លែងធ្វើការល្អហើយ តែការងាររបស់យើង ក៏ត្រូវឱ្យមានប្រសិទ្ធភាពដែរ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យមន្រ្តីរដ្ឋ ចេះសន្សំសំចៃភ្លើង និង ទឹក ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។សម្ដេចថា សន្សំសំចៃភ្លើង និងទឹក ព្រោះអាគារនេះធំណាស់ សូមប្រយ័ត្នប្រយែង អាគារនេះ អាចត្រូវការ ២មេហ្គាវ៉ាត់ ទៅ៣មេហ្គាវ៉ាត់ បើចេញពីធ្វើការហើយ នៅតែបើកម៉ាស៊ីត្រជាក់ នោះហើយកាន់តែលំបាក ៕