អ្នកនាំពាក្យបក្សកាន់អំណាចថា លោក កឹម សុខា ប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក តែបើយកលុយមកធ្វើ នយោបាយ គឺអាស្រ័យលើចៅក្រម ព្រោះសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដៃតុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គមតេឡេក្រាមថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បី យកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។

ឯកឧត្តម សុខ ឥសាន បានបន្តថា “ការប្រកាសលក់គេហដ្ឋាន និងដីរបស់កឹម សុខា ជាសិទ្ធិរបស់សាម៉ីជន ដែលជាម្ចាស់កម្មសិទ្ធិ។ ការដាក់ ការសង្ស័យថា យកលុយទៅជួយគណបក្សនយោបាយណាមួយ គឺអាស្រ័យលើចៅក្រមដែលដាក់បម្រាមធ្វើនយោបាយ ជាអ្នកសន្និដ្ឋាន។ លោក កឹម សុខា លក់ផ្ទះក្នុងតម្លៃជាង២លានដុល្លារ ហើយក៏មានអ្នកវិភាគថា ការលក់ផ្ទះរបស់លោក កឹម សុខា ក្នុងដំណាក់កាលកូវីដ មិនទាន់រលត់បាត់នេះ ដើម្បីយកលុយ មកធ្វើនយោបាយ ។

Leave a Reply