រាជរដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ចាក់​ឱ្យប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ព្រំដែន​

​រាជរដ្ឋាភិបាល​ថៃបាន​យល់ស្រប​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ប្រទេស​ថៃ​។ ​ចំណែក​ការចាក់​វ៉ាក់សាំង​ជា​តួនាទី​របស់ភាគី​ថៃ ដោយមាន​ខាង​កម្ពុជា​ចូលរួម​សង្កេតការណ៍​។ ពីព្រោះថា​កម្ពុ​ជាមាន​វ៉ាក់សាំង​ដ៏​ល្អជា​ច្រើន ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ដោយ​យកចិត្តទុកដាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វិ​ស្នុ គ្រឿង​ង៉ា​ម ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​ភ្នំពេញៈ​រាជរដ្ឋាភិបាល​ថៃបាន​យល់ស្រប​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ប្រទេស​ថៃ​។ ​ចំណែក​ការចាក់​វ៉ាក់សាំង​ជា​តួនាទី​របស់ភាគី​ថៃ ដោយមាន​ខាង​កម្ពុជា​ចូលរួម​សង្កេតការណ៍​។ ពីព្រោះថា​កម្ពុ​ជាមាន​វ៉ាក់សាំង​ដ៏​ល្អជា​ច្រើន ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ដោយ​យកចិត្តទុកដាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វិ​ស្នុ គ្រឿង​ង៉ា​ម ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​ប្រភព​បាន​បញ្ជាក់ថា ក្នុងជំនួប​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី វិ​ស្នុ គ្រឿង​ង៉ា​ម ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានធ្វើការ​ពិភាក្សា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាម​ព្រំដែន​កម្ពុជា​-​ថៃ ថា រាជរដ្ឋាភិបាល​កម្ពុជា​មានបំណង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ប្រទេស​ថៃ ប៉ុន្តែ​ក្នុងការ​អនុវត្ត​នោះ​មិនអាច​ធ្វើទៅ​រួច ដោយសារ​ជួប​ការលំបាក​លើ​ច្បាប់​របស់​ប្រទេស​ថៃ​។

​ក្នុង​កិច្ចសន្ទនា​ដដែល​នេះ ​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​ជម្រាប​ ឯកឧត្តម​បណ្ឌិត​សុខ សុ​ក្រឹ​ត្យា ថា រាជរដ្ឋាភិបាល​ថៃ​យល់ស្រប ”​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលមក​ខាង​ថៃ។ ចំណែក​ការចាក់​វ៉ាក់សាំង​ជា​តួនាទី​របស់​ភាគី​ថៃ ដោយមាន​ខាង​កម្ពុជា​ចូលរួម​សង្កេតការណ៍​”​។ ​យ៉ាងណាក្តី​ជា​តួនាទី​សមត្ថកិច្ច​ជំនាញ​ក្នុងការ​ទំនាក់ទំនង​ធ្វើ​កិច្ចការ​នេះ ​ពីព្រោះថា​កម្ពុ​ជាមាន​វ៉ាក់សាំង​ដ៏​ល្អជា​ច្រើន​ហើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ដោយ​យកចិត្តទុកដាក់​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបង្ហាញ​អំពី​គោលបំណង​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អ​រវាង​អ្នកនយោបាយ​ខ្មែរ​ជំនាន់​ថ្មី និង​អ្នកនយោបាយ​ថៃ​បច្ចុប្បន្ន ក៏ដូចជា​ការផ្លាស់ប្តូរ​យោបល់ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ទាំង​ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​ ឯកឧត្តម​បណ្ឌិត​បានបង្ហាញ​ក្តីសង្ឃឹម​ទុក​ថា ទៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​ទទួលបាន​កិច្ចសហការ​ល្អ និង​ការជួយ​គាំទ្រ​ពី​ប្រទេស​ថៃ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានលើកឡើង​ដើម្បី​បញ្ជាក់​បន្ថែមថា ការ​មក​បំពេញ​ទស្សនកិច្ច និង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ផ្សេងៗ និងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី វិ​ស្នុ គ្រឿង​ង៉ា​ម ដោយផ្ទាល់​នាឱកាស​នេះ គឺ ដើម្បី​រឹតចំណង​សាមគ្គីភាព​ជាមួយ​ប្រទេស​ថៃ ស្រប​ពេលដែល​ស្ថានការណ៍​នៃ​របត់​នយោបាយ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុងមាន​ការផ្លាស់ប្តូ​រលើ​កិច្ច​ការសំខាន់​ជាច្រើន​ ដូចជា​ប្រទេស​កម្ពុជា​កំពុង​មានការ​កំណែទម្រង់​ក្នុងប្រទេស​ដោយ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​ដំណាក់កាល​ទី៤ ជាពិសេស ការកែទម្រង់​ខាង​ផ្នែក​ច្បាប់​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយពេល​ថ្មីៗ​នេះ​បាន​បើក​តុលាការ​សាលាឧទ្ធរណ៍​ថ្នាក់​ភូមិភាគ​បន្ថែមទៀត ​ដើម្បី​បម្រើសេវា​ជូន​ពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បានចែង និង​កំណត់ថា ថ្នាក់ដឹកនាំ​នៃ​ស្ថាប័នកំពូល​របស់​ជាតិ​ ដែល​រួមមាន តំណែង​ប្រធានព្រឹទ្ធសភា​ ប្រធានរដ្ឋសភា និង​តំណែង​នាយករដ្ឋមន្ត្រី ជាដើម ត្រូវមាន “​សញ្ជាតិ​ខ្មែរ​តែមួយគត់​”​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាន់យក​គោលការណ៍​ក្នុងការ​គ្រប់គ្រង​ប្រទេស ”​បង្កើន​ថ្មី​រក្សា​ចាស់​”​។ ក្នុងន័យនេះ គេ​បានឃើញ​នាពេល​ថ្មីៗ​កន្លងទៅ មានការ​ផ្លាស់ប្តូរ​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​វ័យក្មេង បញ្ចប់​ការសិក្សា​ពី​បរទេស​។ ​ក្រៅពីនេះ​ក៏​នៅមាន​អ្នកនយោបាយ​ជំនាន់​ថ្មី​ជាច្រើនរូប​ផ្សេងទៀត​ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​បារាំង រុស្សី សហរដ្ឋអាមេរិក និង​ថៃ​ បាននិងកំពុង​ឈាន​ជើង​ចូល​បម្រើការ​ផ្នែក​នយោបាយ និង​កាន់តំណែង​ជា​អ្នកគ្រប់គ្រង​ក្នុង​ជួរ​មន្ត្រីរាជការ​កាន់តែ​ច្រើនឡើង​ផងដែរ​។​

ក្នុងជំនួប​នេះដែរ​លោក​បណ្ឌិត ​វិ​ស្នុ គ្រឿង​ង៉ា​ម បាន​ថ្លែងអំណរគុណ​ដល់ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ជាថ្មី​ម្តងទៀត​និង​ពោល​បញ្ជាក់ថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អប្រសើរ​រៀង​រហូតមក ទាំងនេះ​ដោយសារ​ថា​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​តាំងពីរ​យូរលង់​។ ​ហេតុនេះ​ប្រទេស​ទាំងពីរ​គួរ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កាន់តែ​ល្អប្រសើរ​ថែមទៀត​ជាពិសេស​ទៅលើ​វិស័យ​ទេសចរណ៍​តែម្តង​។ លោក​បណ្ឌិត វិ​ស្នុ គ្រឿង​ង៉ា​ម បានបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​ថៃ​បាន​គ្រាំទ្រ​នយោបាយ​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុង​រឿង “​ទិដ្ឋាការ​តែមួយ​អាចធ្វើ​ដំណើរ​បាន​ពីរ​ប្រទេស – Two Kingdoms, One Destination” ។ ដោយឡែក​ពាក់ព័ន្ធ​នឹង​រឿង​ការពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​វិញ ​គឺ​ខាង​កម្ពុជា​ចង់ឃើញ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ទូលំទូលាយ ពោលគឺ​មិន​ចង់ឱ្យមាន​អ្វី​បង្ក​ជា​ឧបសគ្គ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ថៃ​បានបង្ហាញ​ជំហរ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ចូលមក​កម្ពុជា និង​បានដាក់​កម្ពុជា​ក្នុងចំណោម​ប្រទេស​ដែល​មក​ប្រទេស​ថៃ​ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡឹ​ស័ក​៕

Leave a Reply