រាជធានីភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន៨នាក់ ដែលរស់នៅខុសច្បាប់នៅប្រទេសចិន មកប្រទេសកម្ពុជាវិញ ។
ឯកឧត្តម កុយ គួងបន្តថា ស្ត្រីខ្មែរចំនួន៨នាក់នោះ បានមកដល់កម្ពុជានាម៉ោង១៥ និង៣៥ នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ខ្មែរទាំងនោះ ភាគច្រើន ជាស្ត្រីចាញ់បោកមេខ្យល់ថាទៅរកការងារល្អនៅប្រទេសចិន តែតាមពិតគេយកទៅរៀបការប្តីចិនទៅវិញ៕