ឯកឧត្តម ជាវ តាយ ជំរុញឱ្យ ម្ចាស់គម្រោងកែលម្អរផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស

ដោយពិនិត្យឃើញថា ការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃនេះ កន្លែងខ្លះដាក់លូរួចហើយមិនប្រញ៉ាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាក ក្នុងការធ្វើដំណើរនោះ នាព្រឹកថ្ងៃទី០២ខែវិច្ឆិការឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អរផ្លូវនិងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស។

ខេត្តពោធិសាត់ ៖ ដោយពិនិត្យឃើញថា ការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃនេះ កន្លែងខ្លះដាក់លូរួចហើយមិនប្រញ៉ាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាក ក្នុងការធ្វើដំណើរនោះ នាព្រឹកថ្ងៃទី០២ខែវិច្ឆិការឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អរផ្លូវនិងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្តសំណូមពរឲ្យក្រុមហ៊ុនក៍ដូចម្ចាស់គម្រោង ពេលធ្វើលូរួចគួរតែធ្វើផ្លូវកៅស៊ូតាមក្រោយតែម្ដង ចៀសវាងទុកចោលយូរនាំឲ្យពេលភ្លៀងម្ដងៗបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយដីក៍ហូរចូលលូវិញទៀត។

ម្ចាស់គម្រោងកែលម្អរលូនិងផ្លូវក្នុងក្រុងពោធិ៍សាត់បានឲ្យដឹងថា គម្រោងកែលម្អរគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប អនុវត្តដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចាប់ផ្ដើមពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។ ការអនុវត្តគម្រោងគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន អាងប្រព្រឹត្តកម្មទទឹកកខ្វក់ ក្នុងនោះមានអគាររដ្ឋបាល កន្លែងសម្ងួតភក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្ម។ ប្រព័ន្ធលូមានប្រឡាយដី ការងារប្រព័ន្ធលូក្នុងក្រុង ទំនប់ភូមិកោះ ហើយវឌ្ឍនភាពការងារសម្រាប់គម្រោងសម្រេចបានប្រមាណ ៧៨,៨០%ហើយ ។

ការងារបន្ថែមលើគម្រោងដែលកំពុងអនុវត្ត មានកែលម្អរឡើងវិញពីផ្លូវDBSTចាស់ ទៅDBSTថ្មីប្រវែងជាង ១៥គ.ម, ផ្លូវគ្រួសក្រហមចាស់ទៅDBSTថ្មីប្រវែងជាង ០២គ.ម, ផ្លូវបេតុងជុំវិញផ្សារប្រវែង១,៥៣គ.ម, សាងសង់បន្ថែមប្រព័ន្ធលូថ្មីចំនួន ០៣ខ្សែ, លូរំដោះទឹកប្រឡាយចំនួន០២កន្លែង និងទំនប់បង្ហៀរនៅចុងប្រឡាយចំនួន ០១កន្លែង។ ការដាក់ប្រព័ន្ធលូចំកណ្ដាលផ្លូវកាត់បន្ថយផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង របងផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។

ក្រុមហ៊ុនម៉ៅការបានឲ្យដឹងថា ការងារស្ថាបនាផ្លូវនេះក្រុមហ៊ុនបានដាក់ឯកសារទៅក្រុមប្រឹក្សាបច្ចេកទេសរយៈពេលជាងមួយសប្ដាហ៍ហើយ បានត្រៀមក្ខណៈរួចជាស្រេច រង់ចាំតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB សម្រេច និងទម្លាក់ថវិកាឲ្យចាប់ផ្ដើមដំណើរការសាងសង់ផ្លូវតែប៉ុណ្ណោះ ៕

Leave a Reply