កុមារអាយុ ៥ឆ្នាំ ក្នុងក្រុងបានលុងប្រមាណជាង ១០០០នាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុ៥ឆ្នាំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តរតនគិរី បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ ដែលរស់នៅ ក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង។ លោក ងិន ណែល អភិបាលក្រុងបានលុងបានអោយដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុ៥ឆ្នាំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

លោក ងិន ណែល សង្តត់ធ្ងន់ថាការចាក់វ៉ាក់សាំងដូសទី១ សម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្ត ទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ក្នុង គោលបំណងជំរុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ៦ឆ្នាំ រហូតដល់១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយ នឹងឈានទៅដល់ ការបើកសាលា ឱ្យដំណើរការរៀនសូត្រឡើងវិញ ។

ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស បានសម្តែងនូវ សេចក្តីត្រេកអរឥតឧបមា ដោយបានឃើញ កូនចៅជាទីស្រឡាញ់របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាមួយគ្នានោះ ពួកគាត់បាន សប្បាយចិត្ត ជាខ្លាំង ខណៈពេលដែលកូនៗចៅៗ របស់ពួកគាត់បានចូលរៀនសារឡើងវិញបន្ទាប់ពីបិទសាលាមួយ រយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏ សាហាវនេះ ឆាប់រលាយសាបសូន្យនាពេលខាងមុខ ៕

Leave a Reply